ព្រះត្រៃបិដក ភាគ ១០
ដាក់បាត្រលើភ្លៅ ទុកបាត្រក្នុងឆត្រ និងមានបាត្រក្នុងដៃ ច្រានសន្ទះទ្វារ១ រឿងភិក្ខុត្រាច់ទៅបិណ្ឌបាត ដោយសំបកឃ្លោក ដោយអំបែងឆ្នាំង១ រឿងភិក្ខុប្រើបាត្រក្បាលខ្មោច១ រឿងភិក្ខុយកបាត្រទៅដាក់កាកអាមិសៈ ហើយយកទៅចាក់ចោល ទ្រង់អនុញ្ញាតកន្ថោរ១ រឿងភិក្ខុហែកចីវរដោយដៃ១ រឿងកាំបិតមានដង កើតឡើងដល់សង្ឃ ភិក្ខុប្រើដងកាំបិត ធ្វើដោយមាស (ជាដើម)១ រឿងភិក្ខុដេរចីវរ ដោយស្លាបមាន់ និងចំរៀកឫស្សី ទ្រង់អនុញ្ញាតបំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតពូជសុរា (ដំបែ) ច្រកក្នុងបំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតម្សៅលាយដោយរមៀត ឲ្យយកលំអិតថ្ម ច្រកក្នុងបំពង់ម្ជុល ក្រមួនឃ្មុំ និងស្រោមលំអិតថ្ម១ រឿងដេរចីវរមានមុំមិនស្មើគ្នា ទ្រង់អនុញ្ញាតឈើស្តឹង និងខ្សែស្តឹងឲ្យភិក្ខុចងដេរចីវរ១ រឿងភិក្ខុលាឈើស្តឹង ក្នុងទីមិនរាបទាប ភិក្ខុក្រាល ឬលាឈើស្តឹងលើផែនដី ឈើស្តឹងរេចរិលត្រង់ដោយជាយជុំវិញ១ រឿងអនុញ្ញាតខ្នាតសម្រាប់វាស់ចីវរ និងខ្សែបន្ទាត់១ រឿងភិក្ខុមិនលាងជើង ហើយជាន់លើឈើស្តឹង ភិក្ខុពាក់ស្បែកជើង ជាន់លើ
ID: 636799930934376280
ទៅកាន់ទំព័រ៖