ព្រះត្រៃបិដក ភាគ ១០
ឈើស្តឹងវិនាសខូចទៅ ភិក្ខុមូរឈើស្តឹង ៗ ចេះតែរលាចេញ ភិក្ខុផ្អែកឈើស្តឹងនឹងជញ្ជាំង ភិក្ខុយកបាត្រដាក់ម្ជុល កាំបិត និងថ្នាំហើយដើរទៅ អនុញ្ញាតថង់សម្រាប់ដាក់ថ្នាំ និងខ្សែចង១ រឿងភិក្ខុចងស្បែកជើងនឹងវត្ថពន្ធចង្កេះ អនុញ្ញាតថង់សម្រាប់ដាក់ស្បែកជើង ខ្សែយោគ និងខ្សែចង១ រឿងទឹកជាអកប្បិយៈ មានកណ្តាលផ្លូវ អនុញ្ញាតសំពត់តម្រងទឹក និងធម្មក្រក១ រឿងភិក្ខុពីររូបដើរផ្លូវឆ្ងាយ១ រឿងព្រះមហាមុនី យាងទៅកាន់ក្រុងវេសាលី អនុញ្ញាតសំពត់តម្រងទឹក ដែលមានដង និងសំពត់តម្រងត្រាំ ក្នុងក្រុងវេសាលីនោះ១។ រឿងភិក្ខុមានមូសខាំ ភិក្ខុមានអាពាធច្រើន ព្រោះឆាន់បណីតភោជន១ រឿងជីវកកោមារភត្យ១ រឿងអនុញ្ញាតទីចង្ក្រម និងរោងភ្លើង១
ID: 636799931594104014
ទៅកាន់ទំព័រ៖