ព្រះត្រៃបិដក ភាគ ១០
[១៤] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ បើការសូមសតិវិន័យ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ។ ការឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ
ID: 636799786419430497
ទៅកាន់ទំព័រ៖