ព្រះត្រៃបិដក ភាគ ១០
រឿងភិក្ខុចង្ក្រម ក្នុងទីចង្ក្រមមិនស្មើ ទីចង្ក្រមមានទីដីទាប ទ្រង់អនុញ្ញាតខឿន៣យ៉ាង ពួកភិក្ខុលំបាកនឹងឡើង ព្រោះគ្មានជណ្តើរ ទ្រង់អនុញ្ញាតជណ្តើរ និងបង្កាន់ដៃ និងដៃរបៃនៃទីចង្ក្រម១ រឿងភិក្ខុចង្ក្រមក្នុងទីវាល កំទេចស្មៅធ្លាក់ចុះក្នុងរោងចង្ក្រម ទ្រង់អនុញ្ញាតឲ្យបូក លាបទាំងក្នុង ទាំងក្រៅ ទ្រង់អនុញ្ញាតថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ស្នួរចីវរ និងខ្សែស្បៀង១។ រឿងអនុញ្ញាតឲ្យធ្វើទីដីរោងភ្លើងឲ្យខ្ពស់ឡើង ខឿន ជណ្តើរ និងបង្កាន់ដៃជណ្តើរ សន្ទះទ្វាររោងភ្លើង ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់ខាងលើ (ដំណាប់លើ ឬច្បោះ) សសរនៃសន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ
ID: 636799931939123748
ទៅកាន់ទំព័រ៖