ព្រះត្រៃបិដក ភាគ ១០

ប្រហោង​សម្រាប់​បិទ​បើក​ ​ខ្សែ​ទាញ​បិទ​បើក​ ​និង​អនុញ្ញាត​ឲ្យ​ធ្វើ​មណ្ឌល​ ​គឺ​ដី​ឲ្យ​ទាប​ជុំវិញ​រោង​ភ្លើង​ ​បំពង់ផ្សែង​ ​(​បំពង់​ភ្លើង​)​១​ ​រឿង​ភិក្ខុ​ធ្វើ​ចង្ក្រាន​ ​ពាក់កណ្តាល​រោង​ភ្លើង​តូច​ ​អនុញ្ញាត​ដី​លាបមុខ​ ​ទាំង​អនុញ្ញាត​ស្នូក​សម្រាប់​លាយ​ដីស្អិត​ ​ដី​ធុំក្លិន​អាក្រក់១​ ​រឿង​ភ្លើង​រលាក​ភិក្ខុ១​ ​រឿង​អនុញ្ញាត​អាងទឹក​ ​និង​ផ្តិល​ទឹក១​ ​រឿង​ដំបូល​ស្មៅ​ ​មិន​មាន​ចំហាយ​ញើស១​ ​រឿង​រោង​ភ្លើង​មាន​ភក់ជ្រាំ១​ ​រឿង​អនុញ្ញាត​ឲ្យ​លាង​កម្រាល​រោង​ភ្លើង​ ​និង​ធ្វើឲ្យ​ទទឹក១​ ​រឿង​អនុញ្ញាត​តាំង​សម្រាប់​រោង​ភ្លើង១​ ​រឿង​អនុញ្ញាត​បន្ទប់ទឹក​ ​និង​កិច្ចការ​ក្នុង​រោង​ភ្លើង១​ ​រឿង​អនុញ្ញាត​ឲ្យ​រោយ​ក្រួសរវាន​ ​អនុញ្ញាត​កម្រាល​ថ្ម​ ​និង​ទទឹក១​ ​រឿង​ភិក្ខុ​អាក្រាត​ ​សំពះ​គ្នា១​ ​រឿង​ភិក្ខុ​ដាក់​ចីវរ​លើ​ផែនដី​ ​ភ្លៀង​ទទឹក​ចីវរ១​ ​រឿង​អនុញ្ញាត​គ្រឿង​បិទបាំង​កាយ​បី​យ៉ាង១​ ​រឿង​ទឹក​មិន​មាន​ក្នុង​រោង​ភ្លើង​នោះ​ ​អនុញ្ញាត​អណ្តូង​ទឹក​ ​មាត់​អណ្តូង​ទឹក​ ​បាក់​រលុះ​រលាយ​ ​ភិក្ខុ​យោង​ទឹក​ដោយ​វល្លិ​ខ្លះ​ ​ដោយ​វត្ថពន្ធ​ចង្កេះ​ខ្លះ​ ​អនុញ្ញាត​ថ្លឹង​សម្រាប់​យោង​ទឹក​ ​យន្ត​សម្រាប់​ទាញ​ទឹក​ ​និង​រហាត់ទឹក១​ ​រឿង​ភាជន៍​បែក​ជាច្រើន​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636799932311595052
ទៅកាន់ទំព័រ៖