ព្រះត្រៃបិដក ភាគ ១០

បំពង់​លោហៈ​ ​បំពង់​ឈើ​ ​និង​ចម្ម​ខណ្ឌ១​ ​រឿង​អនុញ្ញាត​សាលា​ជិត​អណ្តូង​ទឹក​ ​កំទេច​ស្មៅ​ធ្លាក់ចុះ​ក្នុង​សាលា​ ​អនុញ្ញាត​គ្រប​អណ្តូង​ទឹក​ ​ស្នូក​ទឹក​ ​អណ្តូង​ជ្រាំ​ ​និង​កំពែង​ ​៣យ៉ាង១​ ​រឿង​អណ្តូង​ជ្រាំ​ ​មាន​ភក់​ ​អ​នុញ្ញា​តទ​ ​បង្ហូរទឹក១​ ​រឿង​ភិក្ខុ​មាន​កាយ​រងា​រ១​ ​រឿង​ឧបាសក​ជីក​ស្រះ​បោក្ខរណី​ ​ទឹកដក់​នៅ​យូរ​ក្នុង​ស្រះ​បោក្ខរណី១​ ​រឿង​ឧបាសក​ ​សង់រោង​ភ្លើង​ ​មាន​ជហ្វា​ដងក្តារ១​ ​រឿង​ភិក្ខុ​នៅ​ប្រាសចាក​សំពត់​និសីទនៈ៤ខែ១​ ​រឿង​ភិក្ខុ​ដេក​នៅ​លើ​ទី​ដំណេក​ ​ដែល​រោយរាយ​ដោយ​ផ្កា​ ​ពួក​មនុស្ស​នាំ​យក​គ្រឿងក្រអូប​ ​និង​ផ្កាកម្រង​មកកាន់​អារាម១​ ​រឿង​ទ្រង់​ហាមមិនឲ្យ​អធិដ្ឋាន​សំពត់​ស្មាច់​ ​ដោយ​រោមចៀម១​ ​រឿង​ភិក្ខុ​ឆាន់​លើ​តុ​ ​ឬ​ថាស​ ​អនុញ្ញាត​ភាជន៍​ឈើ​សម្រាប់​ដម្កល់​បាត្រ១​ ​រឿង​ភិក្ខុ​ឆាន់​ក្នុង​ភាជន៍​ជាមួយគ្នា​ ​ដេក​លើ​គ្រែ​ជាមួយគ្នា​ ​លើ​កម្រាល​ជាមួយគ្នា១​ ​រឿង​វ​ឌ្ឍ​លិ​ច្ឆ​វិ១​ ​រឿង​ពោធិ​រាជកុមារ១​ ​រឿង​មិន​ទ្រង់​ជាន់លើ​កម្រាល​សំពត់១​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636799932618482605
ទៅកាន់ទំព័រ៖