ព្រះត្រៃបិដក ភាគ ១០
រឿងនាងវិសាខានាំយកក្អម និងទ្រនាប់សម្រាប់ជូតជើង ដែលមានពក និងអំបោស ទ្រង់អនុញ្ញាតទ្រនាប់សម្រាប់ជូតជើង ៣យ៉ាងគឺ ទ្រនាប់ថ្ម ក្បឿង ឬអំបែង និងទ្រនាប់ផ្សិតសមុទ្រ រឿងនាងវិសាខា នាំយកផ្លិតបួនជ្រុង និងផ្លិតមូល ទៅថ្វាយព្រះមានព្រះភាគ១ រឿងផ្លិតបក់មូស កើតឡើងដល់សង្ឃ ទ្រង់ហាមមិនឲ្យភិក្ខុប្រើប្រាស់ផ្លិតចាមរី១ រឿងភិក្ខុឈឺ តែខានបាំងឆត្រ មិនសប្បាយ និងភិក្ខុរង្កៀសនឹងបាំងឆត្រ ក្នុងអារាម១ រឿងអនុញ្ញាតសិក្កាសម្មតិ ដល់ភិក្ខុ៣រូប រឿងភិក្ខុទំពាអៀង១ រឿងគ្រាប់បាយធ្លាក់រាត់រាយ ក្នុងរោងភត្ត រឿងភិក្ខុមានក្រចកវែង ភិក្ខុកាត់ក្រចកដោយក្រចក ភិក្ខុត្រដុសក្រចកនឹងជញ្ជាំង ម្រាមដៃឈឺចាប់ ភិក្ខុកាត់ក្រចក ត្រាតែចេញឈាម ទ្រង់អនុញ្ញាតឲ្យកាត់ក្រចកស្មើនឹងសាច់១ រឿងភិក្ខុដុសខាត់ក្រចកទាំងម្ភៃ១ រឿងភិក្ខុទុកសក់វែង អនុញ្ញាតកាំបិតកោរ ថ្មសំលៀងកាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ ធ្វើដោយរោមចៀម និងគ្រឿងប្រដាប់កាំបិតកោរទាំងអស់១ រឿងភិក្ខុកោរពុកមាត់ ទុកពុកមាត់ ទុកពុកចង្កាឲ្យវែង ដូចជាពុកចង្កាពពែ ទុកពុកមាត់ឲ្យមានជ្រុង៤
ID: 636799932929110372
ទៅកាន់ទំព័រ៖