ព្រះត្រៃបិដក ភាគ ១០

ប្រមូល​ជួរ​រោម​ត្រង់​ដើមទ្រូង​ ​ទុក​ជួរ​រោម​ត្រង់​ពោះ​ ​ទុកពុកមាត់​ដូច​ចង្កូម១​ ​រឿង​ទ្រង់​អនុញ្ញាត​ឲ្យ​ដក​រោម​ក្នុង​ទី​ចង្អៀត​ ​ដោយមាន​អាពាធ​ជាហេតុ១​ ​រឿង​ភិក្ខុ​កាត់សក់​ដោយ​កន្ត្រៃ​ ​រឿង​ភិក្ខុ​កើត​ដំបៅ​ក្បាល១​ ​រឿង​ភិក្ខុ​ទុក​រោម​ច្រមុះ​វែង​ ​ភិក្ខុ​ឲ្យ​គេ​ដក​រោម​ច្រមុះ​ ​ដោយ​ក្រួស​ ​ភិក្ខុ​ឲ្យ​គេ​ដកសក់ស្កូវ១​ ​រឿង​ភិក្ខុ​ថ្លង់​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើ​ចង្កៀលត្រចៀក​ខ្ពស់​ ​និង​ទាប​ ​ភិក្ខុ​សន្សំទុក​គ្រឿង​លោហៈ​ជាច្រើន១​ ​រឿង​ភិក្ខុ​រង្កៀស​នឹង​ចង​ចង្កំ​ក្លាក់​ដាក់ថ្នាំ​ ​សម្រាប់​លាប​ភ្នែក១​ ​រឿង​ភិក្ខុ​អង្គុយ​ត្របោម​ក្បាលជង្គង់​ទាំង​សង្ឃាដិ១​ ​រឿង​ភិក្ខុ​សង្ស័យ​នឹង​សំពត់​អាយោគ​ ​ទ្រង់​អនុញ្ញាត​ក្តារ​មូរ​សម្រាប់​ធ្វើ​សំពត់​អាយោគ១​ ​ទ្រង់​អនុញ្ញាត​កាយ​ពន្ធ​ ​ភិក្ខុ​ប្រើ​កាយ​ពន្ធ​ ​មាន​ខ្សែ​ច្រើន​ ​មាន​សណ្ឋាន​ដូច​ក្បាល​ពស់​ទឹក​ ​មាន​សណ្ឋាន​ដូច​ខ្សែ​សម្ភោរ​ ​និង​មាន​សណ្ឋាន​ដូច​សង្វារ​ ​ទ្រង់​អនុញ្ញាត​កាយ​ពន្ធ​ពីរ​យ៉ាង​ ​គឺ​សំពត់​ផ្ទាំង​មួយ​ ​សំពត់​ដូច​ពោះវៀន​ជ្រូក​មួយ​ ​រឿង​ជាយ​កាយ​ពន្ធ​រេច​ ​ទ្រង់​អនុញ្ញាត​កាយ​ពន្ធ​ ​មាន​សណ្ឋាន​ដូច​ខ្សែ​រិត​សម្ភោរ​ ​និង​មាន​សណ្ឋាន​ដូច​សង្វារ​ ​រឿង​រឹម​កាយ​ពន្ធ​រេច​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ដេរ​លិន​ ​និង​ដេរ​ឲ្យ​មាន​អាការ​ដូ​ចកួ​ផ្លែ​ស្កួច​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636799933232447722
ទៅកាន់ទំព័រ៖