ព្រះត្រៃបិដក ភាគ ១០

រឿង​អន្ទាក់​កាយ​ពន្ធ​រេច​ ​និង​រឿង​ភិក្ខុ​ប្រើ​ឡេវ​ក្ឌុំ​ខ្ពស់​ ​និង​ទាប១​ ​រឿង​ភិក្ខុ​ដេរ​ទ្រនាប់​ឡេវ​ ​ទ្រនាប់​អន្ទាក់​ ​ក្នុង​ទីបំផុត​នៃ​ចីវរ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​ដាក់​ទ្រនាប់​អន្ទាក់​លូកចូល​ទៅ​ខាងក្នុង១​ ​រឿង​ភិក្ខុ​ស្លៀក​ស្បង់​ដូច​គ្រហស្ថ​ ​ស្លៀក​ស្បង់​ស្លុយ​មុខ​ ​ដូច​ប្រមោយដំរី​ ​ស្លៀក​មាន​សណ្ឋាន​ដូច​កន្ទុយត្រី​ ​ស្លៀក​បន្លិច​ជ្រុង​ស្បង់​ទាំង៤​ ​ឲ្យ​ប្រាកដ​ ​ស្លៀក​ដោយ​អាការ​ដូច​កំពូល​ត្នោត​ ​ស្លៀក​អង្កាញ់​ឲ្យ​មាន​ផ្នត់​ច្រើន​ ​ដណ្តប់​ដូច​គ្រហស្ថ​ ​និង​ស្លៀក​ចងក្បិន១​ ​រឿង​ភិក្ខុ​រែក១​ ​រឿង​ភិក្ខុ​មិន​ទំពា​ឈើស្ទន់​ ​ភិក្ខុ​គោះ​សាមណេរ​ដោយ​ឈើស្ទន់​ ​ភិក្ខុ​ទំពា​ឈើស្ទន់​ខ្លី​ពេក​ ​ឈើស្ទន់​ក៏​របូត​ចូលក្នុង​បំពង់ក១​ ​រឿង​ភិក្ខុ​ដុត​ព្រៃ​ ​ភិក្ខុ​រង្កៀស​នឹង​ការ​ដុតភ្លើង​តទល់​ ​ភិក្ខុ​រត់ឡើង​ដើមឈើ​ ​ព្រោះ​ដំរី​ដេញ១​ ​រឿង​ភិក្ខុ​ទូល​សូម​សូត្រ​ពុទ្ធវចនៈ​ ​ជា​ភាសាសំស្ក្រឹត​ ​ភិក្ខុ​រៀន​ទាំង​បង្រៀន​គម្ពីរ​លោកាយតៈ​ ​និង​ភិក្ខុ​រៀន​តិរច្ឆាន​វិជ្ជា១​ ​រឿង​ព្រះអង្គ​ក​ណ្តាស​ ​រឿង​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆ្លើយតប​ដើម្បី​មង្គល​ ​រឿង​ភិក្ខុ​ឆាន់​ខ្ទឹម១​ ​រឿង​ព្រះ​សារីបុត្រ​អាពាធ​ដោយ​ខ្យល់១​ ​រឿង​ភិក្ខុ​បន្ទោបង់​បស្សាវៈ​ ​ក្នុង​អា​រាម​ៗ​ ​ក៏​មិន​ស្អាត​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636799933579387566
ទៅកាន់ទំព័រ៖