ព្រះត្រៃបិដក ភាគ ១០
អារាមមានក្លិនអាក្រក់ ភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់បស្សាវៈ ភិក្ខុអៀនខ្មាសនឹងបន្ទោបង់បស្សាវៈ ឆ្នាំងបស្សាវៈមិនមានគ្រប មានក្លិនអាក្រក់ ភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស អារាមមានក្លិនអាក្រក់ អនុញ្ញាតឲ្យធ្វើរណ្តៅវច្ចៈ១ រឿងមាត់រណ្តៅបាក់រលុះ ទ្រង់អនុញ្ញាតឲ្យធ្វើទីដីឲ្យខ្ពស់ឡើង មួយអន្លើដោយខឿន៣យ៉ាង និងជណ្តើរ បង្កាន់ដៃជណ្តើរ ពួកភិក្ខុអង្គុយបន្ទោបង់វច្ចៈ ក្នុងទីបំផុត ក៏ធ្លាក់ចុះ ភិក្ខុលំបាកនឹងអង្គុយបន្ទោបង់វច្ចៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់វច្ចៈ ពួកភិក្ខុបន្ទោបង់បស្សាវៈខាងក្រៅ ទ្រង់អនុញ្ញាតស្នូកបស្សាវៈ ទ្រង់អនុញ្ញាតឈើខ្នៀស និងត្រកសម្រាប់ដាក់ឈើខ្នៀស រណ្តៅវច្ចៈមិនមានគ្រប១ រឿងអនុញ្ញាតវច្ចកុដិ និងសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ ទ្រង់អនុញ្ញាតឲ្យបូក លាបវច្ចកុដិ ទាំងខាងក្នុង ទាំងខាងក្រៅ
ID: 636799933984680747
ទៅកាន់ទំព័រ៖