ព្រះត្រៃបិដក ភាគ ១០

និង​ថ្នាំ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​ក្បាច់​ភ្ញីផ្កា​ ​ក្បាច់​ភ្ញីវល្លិ​ ​ក្បាច់​ធ្មេញ​មករ​ ​ក្បាច់​មាន​ស្រទាប់​ប្រាំ​ ​ស្នួ​រ​ចីវរ​ ​ខ្សែស្បៀង១​ ​រឿង​ភិក្ខុ​មាន​កំលាំង​ថយ​ដោយ​ជរា​ ​អនុញ្ញាត​កំពែង៣យ៉ាង​ ​អនុញ្ញាត​បន្ទប់ទឹក​ ​និង​កំពែង​ដូច្នោះ​ ​អនុញ្ញាត​ឲ្យ​រោយ​ក្រួសរវាន​ ​អនុញ្ញាត​ឲ្យ​ក្រាលកម្រាល​ថ្ម១​ ​រឿង​ទឹកដក់​នៅក្នុង​បន្ទប់​នោះ​ ​ទ្រង់​អនុញ្ញាត​ទទឹក​ ​អនុញ្ញាត​ឆ្នាំង​សម្រាប់​ដាក់​ទឹក​ជម្រះ​ ​អនុញ្ញាត​ផ្តិល​សម្រាប់​ជម្រះ​ ​ភិក្ខុ​លំបាក​នឹង​អង្គុយ​ជម្រះ​ ​ភិក្ខុ​អៀនខ្មាស​នឹង​ជម្រះ​ ​ទ្រង់​អនុញ្ញាត​គ្រប១​ ​រឿង​ភិក្ខុ​ប្រព្រឹត្ត​អនាចារ១​។​ ​រឿង​អនុញ្ញាត​លោហភណ្ឌ​ ​លើកលែងតែ​លោហភណ្ឌ​ ​ដែល​ជា​គ្រឿងប្រហារ​ទាំងពួង១​។​ ​រឿង​ព្រះ​មហាមុនី​ ​ទ្រង់​អនុញ្ញាត​គ្រែ​ ​វៀរលែងតែ​អាសន្ទិ​ ​ព្រះ​មហាមុនី​ ​ទ្រង់​អនុញ្ញាត​គ្រឿង​ឈើ​ទាំងអស់​ ​វៀរលែងតែ​បាត្រ​ឈើ​ ​និង​ទ្រនាប់ជើងឈើ១​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636799934334110733
ទៅកាន់ទំព័រ៖