ព្រះត្រៃបិដក ភាគ ១០
រឿងព្រះតថាគត មានសេចក្តីអនុគ្រោះ ទ្រង់អនុញ្ញាតគ្រឿងដីទាំងពួង វៀរលែងតែទ្រនាប់សម្រាប់ជូតជើង ដែលគេធ្វើមានពកឡើង និងកុដិធ្វើដោយដីសុទ្ធ១។ កិរិយាសំដែងចេញនូវវត្ថុណា វត្ថុនោះដូចគ្នានឹងវត្ថុមុនដដែល យើងបានពោលទុកដោយសង្ខេបក្នុងឧទ្ទាន អ្នកប្រាជ្ញគប្បីដឹងនូវវត្ថុនោះ តាមន័យ (សមគួរចុះ)។ អ្នកប្រាជ្ញ ជាវិន័យធរ មានចិត្តប្រកបដោយប្រយោជន៍ មានសីលជាទីស្រឡាញ់ដោយប្រពៃ អ្នកធ្វើនូវប្រទីប គឺព្រះសទ្ធម្ម គួរដល់ការបូជា ជាពហុស្សូត ជាអ្នកញុំាងព្រះសទ្ធម្ម ឲ្យតាំងនៅមាំផង ជាអ្នកអនុគ្រោះ ដល់ភិក្ខុមានសីលជាទីស្រឡាញ់ទាំងឡាយផង បានសិក្សាហើយដោយប្រពៃ នូវវត្ថុមានចំនួន១១០ ក្នុងខុទ្ទកវត្ថុក្ខន្ធកៈ ក្នុងព្រះវិន័យ ដោយប្រការដូច្នេះហោង។
ID: 636799934669259903
ទៅកាន់ទំព័រ៖