ព្រះត្រៃបិដក ភាគ ១០

និង​គំនរ​ចម្បើង​អំពី​ព្រលឹម​ដែរ​ ​សឹង​មាន​ចក្ខុ​សំឡឹង​ចុះ​ ​បរិបូណ៌​ដោយ​ឥរិយាបថ​ ​គឺ​ឈានទៅមុខ​ ​ថយក្រោយ​ ​ក្រឡេក​ស្តាំ​ ​ក្រឡេក​ឆ្វេង​ ​បត់​ចូល​ ​លា​ចេញ​ ​គួរឲ្យ​កើត​សេចក្តី​ជ្រះថ្លា​។​ ​លុះ​រាជ​គហ​សេដ្ឋី​នោះ​ឃើញ​ហើយ​ ​ក៏​មានចិត្ត​ជ្រះថ្លា​។​ ​លំដាប់នោះ​ ​រាជ​គហ​សេដ្ឋី​ ​ក៏​ដើរចូល​ទៅ​រក​ពួក​ភិក្ខុ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ប្រសិនបើ​ខ្ញុំ​ព្រះករុណា​ឲ្យ​គេ​ធ្វើ​វិហារ​(​១​)​ ​(​ប្រគេន​)​ ​តើ​លោកម្ចាស់​ទាំងឡាយ​ ​នឹង​នៅក្នុង​វិហារ​របស់ខ្ញុំ​ព្រះករុណា​ឬទេ​។​ ​ភិក្ខុ​ទាំងនោះ​ឆ្លើយ​ថា​ ​ម្នាល​គហបតិ​ ​ព្រះមានព្រះភាគ​មិនទាន់​បាន​អនុញ្ញាត​វិហារ​ទេ​។​ ​រាជ​គហ​សេដ្ឋី​ឆ្លើយ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​សូម​លោកម្ចាស់​ ​ក្រាបបង្គំទូល​សួរ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​(​អំពី​រឿង​វិហារ​នោះ​)​ ​ហើយ​មេត្តា​ប្រាប់​ដល់​ខ្ញុំ​ព្រះករុណា​ផង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ពាក្យ​រាជ​គហ​សេដ្ឋី​ ​ដោយ​ពាក្យ​ថា​ ​យ៉ាងហ្នឹងហើយ​ ​គហបតិ​ ​រួច​ក៏​ចូល​ទៅកាន់​ទី​ ​ដែល​ព្រះមានព្រះភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រាជ​គហ​សេដ្ឋី​ ​មាន​សេចក្តី​ប្រាថ្នា​នឹង​ឲ្យ​គេ​ធ្វើ​វិហារ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តើ​យើងខ្ញុំ​គប្បី​ប្រតិបត្តិ​ដូចម្តេច​។​
​(​១​)​ ​សំដៅយក​ទីនៅ​របស់​សង្ឃ​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636799935529939131
ទៅកាន់ទំព័រ៖