ព្រះត្រៃបិដក ភាគ ១០
[៣១០] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេនាសនៈ៥យ៉ាង គឺវិហារ
(១)១ អឌ្ឍយោគ
(២)១ ប្រាសាទ
(៣)១ ហម្មិយៈ
(៤)១ គុហា
(៥)១។
[៣១១] គ្រានោះ ពួកភិក្ខុនោះ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងរាជគហសេដ្ឋីថា ម្នាលគហបតិ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ ឥឡូវនេះ អ្នកយល់ថាកាលណាគួរ (ក៏គប្បីធ្វើចុះ)។ គ្រានោះ រាជគហសេដ្ឋី ឲ្យគេសាងវិហារចំនួន៦០ តែមួយថ្ងៃគត់ ក៏ហើយជាស្រេច។ រាជគហសេដ្ឋី ឲ្យគេសាងវិហារ៦០ រួចស្រេចហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ
(១) លំនៅដែលក្រៅពីសេនាសនៈ មានអឌ្ឍយោគជាដើម ។ (២) ផ្ទះមានសណ្ឋានដូចស្លាបគ្រុឌ ឬផ្ទះដែលមានដំបូលតែម្ខាង គឺបង្ហារ ។ (៣) ប្រាសាទវែង ។ (៤) ផ្ទះ ឬប្រាសាទមានកំពូល ។ (៥) គុហាដែលធ្វើដោយឥដ្ឋ ដោយថ្ម ដោយឈើ ដោយអាចម៍ដី ឬដែលកើតឯង ក្នុងភ្នំ (អដ្ឋកថា) ។
ID: 636799941231975269
ទៅកាន់ទំព័រ៖