ព្រះត្រៃបិដក ភាគ ១០

 [​៣១៥​]​ ​សម័យ​នោះ​ ​ពួក​ភិក្ខុ​បិទ​សន្ទះទ្វារ​មិនកើត​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​ប្រហោង​សោ​ ​និង​សោ៣យ៉ាង​ ​គឺ​ ​សោ​ធ្វើ​ដោយ​លោហជាតិ១​ ​សោ​ធ្វើ​ដោយ​ឈើ១​ ​សោ​ធ្វើ​ដោយ​ស្នែង១​។​ ​ភិក្ខុ​ទាំងឡាយ​ណា​បើកទ្វារ​ចូល​ទៅ​។​ ​(​ភិក្ខុ​ទាំងនោះ​)​ ​មិនបាន​បិទ​វិហារ​ទៅវិញ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ធ្វើ​)​ ​គ្រឿងយន្ត​ ​និង​គន្លឹះ​។​
 [​៣១៦​]​ ​សម័យ​នោះ​ឯង​ ​វិហារ​ប្រក់​ស្មៅ​ ​រដូវរងា​ក៏​រងា​ណាស់​ ​រដូវ​ក្តៅ​ ​ក៏​ក្តៅ​ណាស់​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អប​ ​ឬ​ឲ្យ​គាប​ដម្បូល​ ​ហើយ​បូក​លាប​ខាងក្នុង​ ​និង​ខាងក្រៅ​។​
 [​៣១៧​]​ ​សម័យ​នោះ​ឯង​ ​វិហារ​មិនទាន់​មាន​បង្អួច​នៅឡើយ​ ​ទៅជា​ងងឹត​ ​មើល​អ្វី​មិនឃើញ​ ​ទាំង​ធុំក្លិនស្អុយ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636799942976915073
ទៅកាន់ទំព័រ៖