ព្រះត្រៃបិដក ភាគ ១០

ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​បង្អួច៣យ៉ាង​ ​គឺ​បង្អួច​មាន​វេទី​(​១​)​ ​(​ដូច​វេទី​ចេតិយ​)​១​ ​បង្អួច​ដែលគេ​ចង​ ​ឲ្យ​មាន​សណ្ឋាន​ដូច​ក្រឡា​សំណាញ់១​ ​បង្អួច​មាន​ឈើ​ចំរឹង១​។​ ​សត្វ​កង្ហែន​ខ្លះ​ ​ប្រចៀវ​ខ្លះ​ ​ចូល​ទៅតាម​ចន្លោះ​បង្អួច​បាន​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​រនាំងបង្អួច​។​ ​សត្វ​កង្ហែន​ខ្លះ​ ​ប្រចៀវ​ខ្លះ​ ​ក៏​ចូល​ទៅតាម​ចន្លោះ​រនាំង​ ​(​នោះ​ទៀត​)​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សន្ទះ​បង្អួច​ ​ឬ​រនាំង​ពូក​បង្អួច​។​
 [​៣១៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដេក​ផ្ទាល់​នឹង​ផែនដី​។​ ​ខ្លួន​ ​និង​ចីវរ​របស់​ភិក្ខុ​ប្រឡាក់​ដោយ​អាចម៍ដី​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កម្រាល​ធ្វើ​ដោយ​ស្មៅ​។​ ​សត្វ​កណ្តុរ​ ​និង​កណ្តៀរ​ ​តែង​
​(​១​)​ ​ជា​ពាក្យ​ហៅ​របស់​សម្រាប់​រង​ ​សម្រាប់​កល់​ ​របស់​សម្រាប់​អង្គុយ​ ​ជើងម៉ា​សម្រាប់​អង្គុយ​ ​និង​ក្រប​រងស្បូវ​ ​ដូច​ទីបំផុត​រងស្បូវ​ជាន់លើ​ ​និង​រងស្បូវ​ជាន់ក្រោម​ ​ឬ​ក្បាច់​ខ្សែ​ចេតិយ​ ​ដែល​ធ្វើជា​ត្របក​ឈូ​ក​ផ្ងា​ ​និង​ត្របកឈូក​ផ្កាប់​ ​គឺ​ត្រង់​កចេតិយ​ ​និង​តួ​ចេតិយ​ ​បង្កាន់ដៃ​ស្តាន​ទាំងនេះ​ ​ហៅថា​ ​វេទី​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636799943501705090
ទៅកាន់ទំព័រ៖