ព្រះត្រៃបិដក ភាគ ១០

កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង​ ​មាន​ជើង​ទល់នឹង​មេ​ ​ឬ​តាំង​ដែលគេ​បញ្ចូល​ជើង​ ​ទៅ​ក្នុង​ដំណាប់​មេ​។​
 [​៣២៣​]​ ​សម័យ​នោះ​ឯង​ ​តាំង៤ជ្រុង​កើតឡើង​ដល់​សង្ឃ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង៤ជ្រុង​។​ ​(​តមកទៀត​)​ ​តាំង៤ជ្រុង​ ​មាន​ជើង​ខ្ពស់​ ​កើតឡើង​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង៤ជ្រុង​ ​សូម្បី​មាន​ជើង​ខ្ពស់​(​១​)​ ​។​ ​(​តមកទៀត​)​ ​គ្រែ​មាន​អង្គ៧​ ​កើតឡើង​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រែ​ ​មាន​អង្គ៧​(​២​)​ ​។​ ​(​តមកទៀត​)​ ​គ្រែ​មាន​អង្គ៧​ ​មាន​ជើង​ខ្ពស់​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រែ​មាន​អង្គ៧​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​តាំង៤ជ្រុង​ ​សូម្បី​មាន​ជើង​ខ្ពស់​ហួសប្រមាណ​ក៏​គួរ​ ​បើ​តាំង​ដែល​វែង​ ​លុះតែ​ធ្វើឲ្យ​មាន​ជើង​កំពស់​ត្រឹម៨ធ្នាប់​ ​ទើប​គួរ​។​ ​(​២​)​ ​គ្រែ​ដែល​មាន​បង្អែក១​ ​ភ្នាក់ដៃ២​ ​និង​ជើង៤​ ​ទុកជា​កន្លង​ហួសប្រមាណ​ ​ក៏​គួរ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636799944908835573
ទៅកាន់ទំព័រ៖