ព្រះត្រៃបិដក ភាគ ១០

សូម្បី​មាន​ជើង​ខ្ពស់​ក៏បាន​។​ ​(​តមកទៀត​)​ ​មាន​តាំង​ចាក់​ផ្តៅ​(​១​)​ ​កើតឡើង​(​ដល់​សង្ឃ​)​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង​ចាក់​ផ្តៅ​។​ ​(​តមកទៀត​)​ ​មាន​តាំង​សំពត់​ ​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង​សំពត់​។​ ​(​តមកទៀត​)​ ​តាំង​មាន​ជើង​ដូច​ជើង​ពពែ​ ​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង​មាន​ជើង​ដូច​ជើង​ពពែ​។​ ​(​តមកទៀត​)​ ​ក៏​មាន​តាំង​ ​(​មាន​ជើង​ច្រើន​ ​ដែលគេ​ប្រកបដោយ​)​ ​អាការ​ដូចជា​ផ្លែ​កន្ទួតព្រៃ​ ​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង​ ​(​មាន​ជើង​ច្រើន​ ​ដែលគេ​ប្រកបដោយ​)​ ​អាការ​ដូចជា​ផ្លែ​កន្ទួតព្រៃ​។​ ​(​តមកទៀត​)​ ​ផែនក្តារ​ ​ក៏​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ផែនក្តារ​។​ ​(​តមកទៀត​)​ ​កៅអី​ ​ក៏​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ធ្វើអំពី​ផ្តៅ​សុទ្ធ​ ​គឺ​ទាំង​តួ​ ​ទាំង​ជើង​ ​ទាំង​បង្អែក​ ​សុទ្ធតែ​ផ្តៅ​ទាំងអស់​ ​ឥតមាន​អ្វី​លាយ​សោះ​ឡើយ​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636799945202612376
ទៅកាន់ទំព័រ៖