ព្រះត្រៃបិដក ភាគ ១០

 [​៣២៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ប្រើប្រាស់​ខ្នើយ​ពាក់កណ្តាល​កាយ​។​ ​មនុស្ស​ទាំងឡាយ​ ​ដើរទៅ​កាន់​វិហារ​ចារិក​ឃើញ​ហើយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ខ្នើយ​ពាក់កណ្តាល​កាយ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើ​ខ្នើយ​ ​ឲ្យ​ល្មម​ប៉ុន​ក្បាល​។​
 [​៣២៩​]​ ​សម័យ​នោះ​ឯង​ ​មាន​មហោស្រព​លេង​លើកំពូល​ភ្នំ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​មនុស្ស​ទាំងឡាយ​ ​នាំគ្នា​តាក់តែង​ពូក​ជាច្រើន​ ​គឺ​ពូក​ញាត់​រោម​កែះ​ ​ញាត់​សំពត់​ ​ញាត់​សម្បកឈើ​ ​ញាត់​ស្មៅ​ ​ញាត់​ស្លឹកឈើ​ ​ដើម្បី​ប្រយោជន៍​ដល់​ពួក​មហាមាត្យ​។​ ​លុះ​មហោស្រព​ស្ងប់ស្ងាត់​ ​ឈប់​លេង​ហើយ​ ​មនុស្ស​ទាំងនោះ​ ​ក៏​បក​តែ​ស្រោមពូក​ ​យក​ទៅ​។​ ​ពួក​ភិក្ខុ​ ​ក៏បាន​ឃើញ​ពូក​ទាំងឡាយ​ ​ញាត់​រោម​កែះ​ខ្លះ​ ​ញាត់​សំពត់​ខ្លះ​ ​ញាត់​សម្បកឈើ​ខ្លះ​ ​ញាត់​ស្មៅ​ខ្លះ​ ​ញាត់​ស្លឹកឈើ​ខ្លះ​ ​ជាច្រើន
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636799946438443061
ទៅកាន់ទំព័រ៖