ព្រះត្រៃបិដក ភាគ ១០

ដែលគេ​ចោល​នៅ​ទី​មហោស្រព​។​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ពូក៥យ៉ាង​ ​គឺ​ពូក​ញាត់​រោម​កែះ១​ ​ពូក​ញាត់​សំពត់១​ ​ពូក​ញាត់​សម្បកឈើ១​ ​ពូក​ញាត់​ស្មៅ១​ ​ពូក​ញាត់​ស្លឹកឈើ១​។​
 [​៣៣០​]​ ​សម័យ​នោះ​ឯង​ ​មាន​សំពត់​ជា​របស់​គួរ​ប្រើប្រាស់​ ​ក្នុង​សេនាសនៈ​ ​កើតឡើង​ដល់​សង្ឃ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ញាត់ពូក​ដោយ​សំពត់​។​
 [​៣៣១​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​យក​ពូក​សម្រាប់​គ្រែ​ ​ទៅ​ក្រាល​លើ​តាំង​ ​យក​ពូក​សម្រាប់​តាំង​ ​ទៅ​ក្រាល​គ្រែ​វិញ​។​ ​ពូក​ទាំងឡាយ​ ​ក៏​រហែក​អស់​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រែ​ដែល​ញាត់​ភ្ជាប់​ ​និង​តាំង​ដែល​ញាត់​ភ្ជាប់​ ​(​ដោយ​គ្រឿង​ញាត់​)​។​ ​ពួក​ភិក្ខុ​ ​មិនបាន​ទ្រាប់​ទ្រនាប់​ពីក្រោម​ ​ហើយក៏​ក្រាល​។​ ​គ្រឿង​ញាត់​ទាំងនោះ​ ​ក៏​លៀនចេញ​ទៅ​ខាងក្រៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទ្រាប់​ ​នូវ​ទ្រនាប់​ ​រួច​ក្រាល​ ​ហើយ​សឹម​ញាត់ពូក​។​ ​ពួក​ចោរ​ ​ក៏​បក​តែ​ស្រោមពូក​យក​ទៅ​។​បេ​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636799946819534859
ទៅកាន់ទំព័រ៖