ព្រះត្រៃបិដក ភាគ ១០

ពណ៌ស​ ​ក៏​នៅតែ​មិន​ស្អិត​ជាប់គ្នា​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​លាយ​ដីស្អិត​ដ៏​មដ្ឋ​ ​ហើយ​កៀស​ដោយ​ខ្នៀស​ ​ឲ្យ​ពណ៌ស​ដិត​ស្មើ​។​ ​ពណ៌ស​ ​ក៏​នៅតែ​មិន​ស្អិត​ជាប់គ្នា​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជ័រឈើ​ ​ឬ​បាយម៉ាន​ក៏បាន​។​
 [​៣៣៤​]​ ​សម័យ​នោះ​ឯង​ ​ផ្ទៃ​ជញ្ជាំង​អាក្រក់​ ​ជ័ររង់​ដិត​មិន​ស្មើ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​លាយ​អង្កាម​ ​ហើយ​កៀស​ដោយ​ខ្នៀស​ ​ឲ្យ​ជ័ររង់​ដិត​ស្មើ​។​ ​ជ័ររង់​ ​ក៏​នៅតែ​ដិត​មិន​ស្មើ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​យក​ដី​ដែល​លាយ​ដោយ​កុណ្ឌក​ ​ហើយ​កៀស​ដោយ​ខ្នៀស​ ​ឲ្យ​ជ័ររង់​ដិត​ស្មើ​។​ ​ជ័ររង់​ ​ក៏​នៅតែ​ដិត​មិន​ស្មើ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​យក​ម្សៅ​គ្រាប់​ស្ពៃ​ ​ឬ​ប្រេង​លាយ​ក្រមួន​។​ ​ដំណក់​ថ្នាំលាប​ ​ក៏​ជោរ​ឡើង​ ​(​ហូរ​ចៀរ​ចេញ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ជូត​ដោយ​កំណាត់សំពត់​ចេញ​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636799947591499012
ទៅកាន់ទំព័រ៖