ព្រះត្រៃបិដក ភាគ ១០
អាបត្តិ មានសភាពយ៉ាងនេះហើយ គគ្គភិក្ខុនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើដោយសេចក្តីវង្វេង ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ លំដាប់នោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ដែលបាត់វង្វេងចុះ។ ម្នាលភិក្ខុទាំងឡាយ អមូឡ្ហវិន័យនោះ សង្ឃគប្បីឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ គគ្គភិក្ខុនោះ គប្បីចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលខ្ញុំ
ID: 636799787339363115
ទៅកាន់ទំព័រ៖