ព្រះត្រៃបិដក ភាគ ១០
[៣៤៤] សម័យនោះឯង វិហារនៅមិនទាន់មានរបៀង ឥតមានទីញកជ្រកកោនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយ៉មុខ ជើងជញ្ជាំង ឬធរណីបាំងសាចជុំវិញ និងហោណាំង។ យ៉មុខ ក៏នៅវាល (ឥតមានវត្ថុអ្វីបិទបាំង)។ ពួកភិក្ខុ អ្នកមានអៀនខ្មាស (មិនអាច) នឹងសិងបាន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងព្រួល សម្រាប់រូតចុះឡើង នឹងឡប់ឡែ។
[៣៤៥] សម័យនោះឯង ពួកភិក្ខុធ្វើនូវការឆាន់អាហារ ក្នុងទីវាល លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបដ្ឋានសាលា
(១) ឧបដ្ឋានសាលា ក៏មានទីទាប។ ទឹកក៏លិច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនសាលានោះ ក៏រលំ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
(១) សាលាសម្រាប់សម្រេចសាធារណកិច្ចគ្រប់យ៉ាង។
ID: 636799949712270314
ទៅកាន់ទំព័រ៖