ព្រះត្រៃបិដក ភាគ ១០

 [​៣៤៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​នាំគ្នា​ធ្វើ​ចង្ក្រាន​ត្រង់​ទី​នោះ​ៗ​ ​ក្នុង​បរិវេណ​។​ ​ទី​បរិវេណ​ ​ក៏​ខ្ជាំ​ដោយ​សម្រាម​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​រោង​ភ្លើង​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​រោង​ភ្លើង​មាន​ទី​ទាប​។​ ​ទឹក​ក៏​លិច​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​ ​(​រោង​ភ្លើង​នោះ​)​ ​រលំ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក​ខឿន៣យ៉ាង​ ​គឺ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ពួក​ភិក្ខុ​ ​ឡើង​ ​(​តាម​ខឿន​នោះ​ទៅ​)​ ​ក៏​លំបាក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ជណ្តើរ​ ​៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ពួក​ភិក្ខុ​ឡើង​ទៅ​ ​(​តាម​ជណ្តើរ​)​ ​ក៏​ធ្លាក់ចុះ​មក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បង្កាន់ដៃ​ឡើង​។​ ​សន្ទះទ្វារ​នៃ​រោង​ភ្លើង​ ​នៅ​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សន្ទះទ្វារ​ ​ក្រប​ទ្វារ​ ​ដំណាប់​ក្រោម​ ​ដំណាប់​លើ​ ​មេទ្វារ​ ​ត្រដោក​ទ្វារ​ ​គន្លឹះទ្វារ​ខាងលើ​ ​ប្រហោង​សោ​ ​ប្រហោង​សម្រាប់​ដាក់​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636799951026795500
ទៅកាន់ទំព័រ៖