ព្រះត្រៃបិដក ភាគ ១០
ឆ្កួត មានចិត្តវិបល្លាសប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តកន្លង បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ឯភិក្ខុទាំងឡាយ ក៏ចោទខ្ញុំដោយអាបត្តិ ព្រោះតែខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ខ្ញុំបាននិយាយ នឹងភិក្ខុទាំងឡាយនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើហើយ ដោយសេចក្តីវង្វេង ភិក្ខុទាំងឡាយ ក៏ពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ គគ្គភិក្ខុ ត្រូវសូមជាគំរប់ពីរដងផង។បេ។ សូមជាគំរប់បីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ឯភិក្ខុទាំងឡាយ ក៏ចោទខ្ញុំ ដោយអាបត្តិ
ID: 636799787579776865
ទៅកាន់ទំព័រ៖