ព្រះត្រៃបិដក ភាគ ១០
ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) ប្រហែលជាគហបតិនេះ មានអាវាហមង្គល ឬវិវាហមង្គល ឬក៏មហាយញ្ញពិធី ឬពុំនោះ គាត់អញ្ជើញព្រះបាទពិម្ពិសារមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកទេដឹង។
[៣៥៤] គ្រានោះ រាជគហសេដ្ឋី បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះរួចហើយ ទើបចូលទៅរកអនាថបិណ្ឌិកគហបតិ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹង អនាថបិណ្ឌិកគហបតិ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ និយាយនឹងរាជគហសេដ្ឋី ដែលអង្គុយក្នុងទីដ៏សមគួរ ដោយពាក្យដូច្នេះថា នែគហបតិ កាលពីដើម បើខ្ញុំបានមកដល់ហើយ អ្នករមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់មកជាមួយនឹងខ្ញុំ ក៏ឥឡូវនេះ អ្នកធ្វើតោះតើយ បែរជាបង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នេះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល
ID: 636799952317179306
ទៅកាន់ទំព័រ៖