ព្រះត្រៃបិដក ភាគ ១០

និង​តាក់តែង​សម្ល​ឧត្តរិ​ភង្គៈ​ ​(​ឲ្យ​ល្អ​)​ ​នែ​គហបតិ​ ​អាវាហមង្គល​ ​និង​វិវាហមង្គល​ ​ឬមហា​យញ្ញពិធី​ ​នឹង​កើតមានឡើង​ប្រាកដ​ដល់​អ្នក​ឬអ្វី​ ​ឬមួយ​អ្នក​បាន​អញ្ជើញ​ព្រះ​បាទ​ពិម្ពិ​សា​មា​គ​ធ​សេនិយ​រាជ​ ​ព្រមទាំង​ពួក​ពល​ ​ឲ្យ​មក​ទទួល​ក្រយា​ហារ​ ​ក្នុង​ថ្ងៃស្អែក​។​ ​រាជ​គហ​សេដ្ឋី​ ​និយាយ​ថា​ ​នែ​គហបតិ​ ​អាវាហមង្គល​ ​និង​វិវាហមង្គល​របស់ខ្ញុំ​ ​មិន​មាន​ទេ​ ​ឬមួយ​ខ្ញុំ​អញ្ជើញ​ព្រះ​បាទ​ពិម្ពិ​សា​មា​គ​ធ​សេនិយ​រាជ​ ​ព្រមទាំង​ពួក​ពល​ ​ឲ្យ​មក​ទទួល​ក្រយា​ហារ​ ​ក្នុង​ថ្ងៃស្អែក​នេះ​ក៏ទេដែរ​ ​ខ្ញុំ​មានតែ​មហាយញ្ញ​ពិធី​មែន​ ​គឺ​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធអង្គ​ ​ជា​ប្រធាន​ ​មក​ទទួល​ភត្ត​ក្នុង​ថ្ងៃស្អែក​នេះ​។​ ​អនាថបិណ្ឌិក​គហបតិ​សួរ​ថា​ ​នែ​គហបតិ​ ​អ្នកពោល​ថា​ ​ពុទ្ធោ​ ​ដូច្នេះ​ឬ​។​ ​រាជ​គហ​សេដ្ឋី​តប​ថា​ ​អើ​គហបតិ​ ​ខ្ញុំ​ពោល​ថា​ ​ពុទ្ធោ​ ​ដូច្នេះ​មែន​។​ ​អនាថបិណ្ឌិក​គហបតិ​ ​សួរ​ទៀត​ថា​ ​នែ​គហបតិ​ ​អ្នកពោល​ថា​ ​ពុទ្ធោ​ ​ដូច្នេះ​ឬ​។​ ​រាជ​គហ​សេដ្ឋី​តប​ថា​ ​អើ​គហបតិ​ ​ខ្ញុំ​ពោល​ថា​ ​ពុទ្ធោ​ ​ដូច្នេះ​មែន​។​ ​អនាថបិណ្ឌិក​គហបតិ​ ​សួរ​ទៀត​ថា​ ​នែ​គហបតិ​ ​អ្នកពោល​ថា​ ​ពុទ្ធោ​ ​ដូច្នេះ​ឬ​។​ ​រាជ​គហ​សេដ្ឋី​តប​ថា​ ​អើ​គហបតិ​ ​ខ្ញុំ​ពោល​ថា​ ​ពុទ្ធោ​ ​ដូច្នេះ​មែន​។​ ​អនាថបិណ្ឌិក​គហបតិ​ ​ពោល​ទៀត​ថា​ ​អើ​គហបតិ​ ​សម្លេង​គឹកកង​ថា​ ​ពុទ្ធោ​ ​ដូច្នេះ​នេះ​ ​ជា​សម្លេង​ដែលគេ​រកបាន​ដោយ​កម្រ​ក្នុង​លោក​ ​ម្នាល​គហបតិ​ ​តើ​ខ្ញុំ​នឹងអាច​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636799952562563341
ទៅកាន់ទំព័រ៖