ព្រះត្រៃបិដក ភាគ ១០

 [​៣៥៦​]​ ​គ្រានោះ​ ​សី​វក​យក្ស​ ​ដែល​បាត់​ទៅ​ ​ក៏​បញ្ចេញ​សម្លេង​ឡើង​ថា​
​ដំរី១សែន​ ​សេះ១សែន​ ​រថ​ទឹម​ដោយ​មេសេះ​អស្សតរ១សែន​ ​ស្រី​ជំទង់​ ​ដែល​ប្រដាប់ដោយ​កុណ្ឌល​ ​ជា​វិការៈ​ ​នៃ​កែវមណី១សែន​ ​ក៏​មិនដល់​មួយ​ចំណិត​ ​នៃ​ការ​ឈាន​ទៅ១ជំហាន​ ​ដែល​បណ្ឌិត​ចែក​ឲ្យ​ជា​ចំណែក១៦​ ​អស់​វារៈ១៦ដង​ទេ​។​

 ម្នាល​គហបតិ​ ​អ្នក​ចូរ​ឈាន​ដើរទៅ​ ​ម្នាល​គហបតិ​ ​អ្នក​ចូរ​ឈាន​ដើរទៅ​ ​ការ​ឈាន​ដើរទៅ​របស់​អ្នក​ ​ប្រសើរណាស់​ ​ការ​ត្រឡប់ទៅវិញ​ ​មិន​ប្រសើរ​ទេ​។​
 [​៣៥៧​]​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​ក៏​បាត់​ងងឹត​ទៅវិញ​។​ ​ពន្លឺ​ភ្លឺ​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​ព្រឺរោម​នោះ​ឯង​ ​ក៏​រម្ងាប់​បាត់​ទៅ​។​ ​អនាថបិណ្ឌិក​គហបតិ​ ​ក៏​បាត់​ពន្លឺ​អស់​វារៈ​ពី​ដង​ផង​។​បេ​។​ ​អស់​វារៈ​បីដង​ផង​។​ ​ងងឹត​ក៏​កើត​ប្រាកដ​ឡើង​។​ ​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​ព្រឺរោម​ក៏​កើតឡើង​។​ ​អនាថបិណ្ឌិក​គហបតិ​ ​ចង់​ត្រឡប់​អំពី​ទីនោះ​មកវិញ​ ​សី​វក​យក្ស​ ​ដែល​បាត់​ទៅ​ហើយ​នោះ​ ​ស្រាប់តែ​បញ្ចេញ​សម្លេង​អស់​វារៈ​ ​ជា​គំរប់​បីដង​ថា​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636799953615663575
ទៅកាន់ទំព័រ៖