ព្រះត្រៃបិដក ភាគ ១០
ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អនាថបិណ្ឌិកគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាក្នុងពេលណា ក៏ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសម្តែងដោយព្រះអង្គឯង ព្រះអង្គ ទ្រង់ប្រកាសនូវធម្មទេសនានោះ គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងពេលនោះ។ សំពត់ដ៏ស្អាត ដែលមិនមានពណ៌ខ្មៅ តែងទទួលយកនូវទឹកជ្រលក់ដោយប្រពៃ យ៉ាងណាមិញ ក៏ដូចជាធម្មចក្ខុ គឺសោតាបត្តិផល មានធូលីទៅប្រាសហើយ មានមន្ទិលទៅប្រាសហើយ ក៏បានកើតឡើងដល់អនាថបិណ្ឌិកគហបតិ លើអាសនៈនោះដូច្នេះថា ធម្មជាតឯណានីមួយ មានសភាពកើតឡើងហើយជាធម្មតា ធម្មជាតទាំងអស់នោះ មានសភាពរលត់ទៅវិញជាធម្មតា។
[៣៦១] គ្រានោះ អនាថបិណ្ឌិកគហបតិ បានឃើញធម៌ហើយ បានលុះធម៌ហើយ បានជ្រាបច្បាស់ធម៌ហើយ មានចិត្តចុះកាន់ធម៌ស៊ប់ហើយ ឆ្លងចាកសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា លែងជឿនូវពាក្យបុគ្គលដទៃក្នុងសាសនា របស់ព្រះសាស្តា ហើយបានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន
ID: 636799954862074866
ទៅកាន់ទំព័រ៖