ព្រះត្រៃបិដក ភាគ ១០

អនាថបិណ្ឌិក​ឆ្លើយ​ថា​ ​នែអ្នក​ ​កុំ​ចុះ​ ​ខ្ញុំ​មាន​វត្ថុ​សម្រាប់​ចាយវាយ​ ​ធ្វើ​ភត្ត​ ​ដើម្បី​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ហើយ​។​
 [​៣៦៤​]​ ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ ​ជ្រាប​ច្បាស់​ថា​ ​ឮថា​ ​អនាថបិណ្ឌិក​គហបតិ​ ​បាន​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​។​ ​ឯ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ ​ទ្រង់​មាន​បន្ទូល​នេះ​ ​ទៅ​នឹង​អនាថបិណ្ឌិក​គហបតិ​ថា​ ​ម្នាល​គហបតិ​ ​ឮថា​ ​អ្នក​បាន​និមន្ត​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​ ​តែ​អ្នកជា​អាគន្តុកៈ​ ​នឹង​ធ្វើ​ភត្ត​ដើម្បី​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ដោយ​វត្ថុ​សម្រាប់​ចាយវាយ​ឯណា​ ​យើង​នឹង​ឲ្យ​នូវ​វត្ថុ​សម្រាប់​ចាយវាយ​នោះ​ដល់​អ្នក​។​ ​អនាថបិណ្ឌិក​គហបតិ​ក្រាបទូល​តប​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពុំ​បាច់​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​វត្ថុ​សម្រាប់​ចាយវាយ​ ​ធ្វើ​ភត្ត​ ​ដើម្បី​ព្រះសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ហើយ​។​ ​
 [​៣៦៥​]​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ក៏​ឲ្យ​ជន​តាក់តែង​ខាទនីយ​ភោជនីយាហារ​ដ៏​ឧត្តម​ ​ក្នុង​លំនៅ​របស់​រាជ​គហ​សេដ្ឋី​ ​ហើយ​ឲ្យ​ជន​ ​ក្រាបបង្គំទូល​ភត្តកាល​ ​ចំពោះ​ព្រះមានបុណ្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​ ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636799955810099089
ទៅកាន់ទំព័រ៖