ព្រះត្រៃបិដក ភាគ ១០
បានកសាងខ្លោងទ្វារ ក្នុងទីឱកាសនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យគេធ្វើវិហារ ឲ្យគេធ្វើបរិវេណ ឲ្យធ្វើបន្ទប់ ឲ្យធ្វើឧបដ្ឋានសាលា ឲ្យធ្វើរោងភ្លើង ឲ្យធ្វើកប្បិយកុដិ ឲ្យធ្វើវច្ចកុដិ ឲ្យធ្វើទីចង្ក្រម ឲ្យធ្វើសាលាសម្រាប់ចង្ក្រម ឲ្យធ្វើអណ្តូងទឹក ឲ្យធ្វើសាលាទៀបអណ្តូងទឹក ឲ្យធ្វើរោងភ្លើង ឲ្យធ្វើសាលាទៀបរោងភ្លើង ឲ្យធ្វើស្រះបោក្ខរណី ឲ្យធ្វើមណ្ឌបក្នុងជេតវន។
[៣៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្រុងវេសាលី ព្រះអង្គទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ដោយលំដាប់ឆ្ពោះត្រង់ទៅក្រុងវេសាលី។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ គង់នៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។
ID: 636799957259912014
ទៅកាន់ទំព័រ៖