ព្រះត្រៃបិដក ភាគ ១០

បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​ឲ្យ​នូវ​នវកម្ម​ ​ដល់​ភិក្ខុ​មានឈ្មោះ​នេះ​ ​ចំពោះ​វិហារ​របស់​គហបតិ​ឈ្មោះ​នេះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​ឲ្យ​នូវ​នវកម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ចំពោះ​វិហារ​របស់​គហបតិ​ឈ្មោះ​នេះ​ ​ការ​ឲ្យ​នវកម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ចំពោះ​វិហារ​របស់​គហបតិ​ឈ្មោះ​នេះ​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ពោល​ឡើង​។​ ​សង្ឃ​ឲ្យ​នវកម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ ​ចំពោះ​វិហារ​របស់​គហបតិ​ឈ្មោះ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​ដំណើរ​នេះ​ ​ដោយ​ការ​ស្ងៀម​យ៉ាងនេះ​។​
 [​៣៧០​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ក្រុង​វេសាលី​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ជា​អន្តេវាសិក​ ​របស់​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​ដើរ​ជែង​ទៅ​ខាង​មុ​ខៗ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ក៏​ហួងហែង​វិហារ​ ​ហួងហែង​ទីដេក​ថា​ ​ទីនេះ​សម្រាប់​ឧបជ្ឈាយ៍​របស់​ពួក​យើង​ ​ទីនេះ​សម្រាប់​អាចារ្យ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636799958408627717
ទៅកាន់ទំព័រ៖