ព្រះត្រៃបិដក ភាគ ១០

កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ ​បាន​បឋមជ្ឈាន​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​បាន​ទុតិយជ្ឈាន​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​បាន​តតិយជ្ឈាន​។​បេ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​បាន​ចតុត្ថជ្ឈាន​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ជា​សោតាបន្ន​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​កា្រប​បង្គំ​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ជាស​ក​ទា​គាមី​។​បេ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ ​ជា​អនាគាមី​។​បេ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ភិក្ខុ​ណា​ជា​អរហន្ត​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ទទួល​អាសនៈ​ប្រសើរ​ ​ទឹក​ប្រសើរ​ ​និង​ដុំ​បាយ​ប្រសើរ​បាន​។​ ​ពួក​ភិក្ខុ​ខ្លះ​ ​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636799959507450566
ទៅកាន់ទំព័រ៖