ព្រះត្រៃបិដក ភាគ ១០
ឱពួកយើង ធ្វើម្តេចនឹងដឹងពិតថា នរណាជាធំពីកំណើតជាងយើង ៗត្រូវធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជាអ្នកនោះ ម្យ៉ាងទៀត យើងត្រូវឋិតនៅក្នុងឱវាទរបស់អ្នកនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទា និងស្វាសួរដំរីថា ម្នាលសម្លាញ់ អ្នកបានរលឹកឃើញហេតុពីមុនដូចម្តេច។ ដំរីឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំធ្វើដើមជ្រៃនេះ ក្នុងចន្លោះភ្លៅទាំងពីរហើយដើរទៅ ចុងត្រួយ (ជ្រៃនេះ) ទល់នឹងពោះខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញនូវហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទទា និងដំរីសួរស្វាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ស្វាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំអង្គុយលើផែនដី ហើយទំពាស៊ីត្រួយជ្រៃនេះ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្វា និងដំរីសួរទៅទទាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ទទាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ ក្នុងទីឯណោះ មានដើមជ្រៃធំ១ដើម ខ្ញុំស៊ីផ្លែរួចហើយ ហើរមកអំពីនោះ មកបន្ទោបង់វច្ចៈក្នុងឱកាសនេះ ជ្រៃនេះក៏កើតអំពីវច្ចៈរបស់ខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំជាសត្វធំពីកំណើត តាំងអំពីកាលនោះមក។ ម្នាលភិក្ខុទាំងឡាយ
ID: 636799960086433682
ទៅកាន់ទំព័រ៖