ព្រះត្រៃបិដក ភាគ ១០
យ៉ាងនេះ គួរណាស់តែគោរព កោតក្រែង ប្រព្រឹត្តស្មោះស្មើដល់គ្នានឹងគ្នា ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើហេតុនុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម អាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរ (ដល់ភិក្ខុ) តាមលំដាប់ចាស់ខ្ចី ម្នាលភិក្ខុទាំងឡាយ តែថា វត្ថុជារបស់សង្ឃ ភិក្ខុមិនត្រូវឃាត់ខាំងតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។
[៣៧៤] ម្នាលភិក្ខុទាំងឡាយ អវន្ទិយបុគ្គល (បុគ្គលដែលភិក្ខុមិនត្រូវសំពះ) នេះ មាន១០ពួក គឺ ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបានឧបសម្បទាក្រោយ១ មិនត្រូវសំពះអនុបសម្បន្ន១ មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី១ មិនត្រូវសំពះមាតុគ្រាម១ មិនត្រូវសំពះមនុស្សខ្ទើយ១ មិនត្រូវសំពះភិក្ខុ ដែលកំពុងនៅបរិវាស១ មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់មានត្ត១ មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម១ ម្នាលភិក្ខុទាំងឡាយ
ID: 636799960781063412
ទៅកាន់ទំព័រ៖