ព្រះត្រៃបិដក ភាគ ១០
បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ចំពូក ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វន្ទិយបុគ្គល (បុគ្គលដែលភិក្ខុត្រូវសំពះ) នេះ មាន៣ពួក គឺភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបានឧបសម្បទាមុន១ ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី១ ម្នាលភិក្ខុទាំងឡាយ ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស១ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែលភិក្ខុត្រូវសំពះ មាន៣ចំពូក ដូច្នេះឯង។
[៣៧៥] សម័យនោះឯង មនុស្សទាំងឡាយ តាក់តែងមណ្ឌប តាក់តែងកម្រាល តាក់តែងទីឱកាសចំពោះសង្ឃ។ ភិក្ខុទាំងឡាយជាសិស្សរបស់ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ទៅតាមលំដាប់ចាស់ខ្ចីពិតមែនហើយ តែវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ
ID: 636799961075800270
ទៅកាន់ទំព័រ៖