ព្រះត្រៃបិដក ភាគ ១០

និមន្ត​ទៅ​ពី​ខាង​ក្រោយ​ៗ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​កាលបើ​ពួក​អន្តេវាសិក​ ​របស់​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ហួងហែង​មណ្ឌប​ ​ហួងហែង​កម្រាល​ ​ហួងហែង​ទី​ឱកាស​ ​(​ដូច្នោះ​)​ ​លោក​មិនបាន​ទី​ឱកាស​ ​ក៏​ទៅ​គង់​ទៀប​គល់ឈើ១​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តើន​ឡើង​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយ​ទ្រង់​ក្អកគ្រហែម​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ក្អកគ្រហែម​ដែរ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​នរណា​នៅក្នុង​ទីនុ៎ះ​។​ ​ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​សារីបុត្ត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​សារីបុត្ត​ ​ហេតុអ្វីបានជា​អ្នក​មក​អង្គុយ​ក្នុង​ទីនេះ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​
 [​៣៧៦​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុ​ទាំងឡាយ​ជា​សិស្ស​ ​របស់​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​គិត​គ្នា​ថា​ ​វត្ថុជា​របស់​សង្ឃ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​តាមលំដាប់​ចាស់​ខ្ចី​ ​ពិតមែនហើយ​ ​តែ​វត្ថុ​ដែលគេ​ឧទ្ទិស​ ​(​ដល់​សង្ឃ​)​ ​ព្រះមានព្រះភាគ​ ​មិនទាន់​ទ្រង់​អនុញ្ញាត​នៅឡើយ​ ​(​លុះ​គិត​ដូច្នោះ​ហើយ​)​ ​ក៏​នាំគ្នា​ដើរ​ជែង​ទៅ​ពី​ខាង​មុ​ខៗ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ហើយក៏​នាំគ្នា​ហួងហែង​មណ្ឌប​ ​ហួងហែង​កម្រាល​ ​ហួងហែង​ទី​ឱកាស​ថា​ ​ទីនេះ​សម្រាប់​ឧបជ្ឈាយ៍​របស់​យើង
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636799961425050246
ទៅកាន់ទំព័រ៖