ព្រះត្រៃបិដក ភាគ ១០
ហើយចាក់ស្រែះដោយរតនវត្ថុ) កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កម្ពលៈ (កម្រាលដែលធ្វើដោយរោមសត្វ) កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១៦នាក់ឈររាំបាន) ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ) រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ) អជិនប្បវេណិ (កម្រាលដែលធ្វើដោយស្បែកខ្លា) កទលិមិគបវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុស) សឧត្តរច្ឆទៈ (ទីដេកដែលមានពិតានក្រហមពីខាងលើ) ឧភតោលោហិតកុបធានៈ (កម្រាលដែលមានខ្នើយ មានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង)។ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈ ដ៏សេស ជាគិហិវិក័ដ គឺអាសនៈដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន វៀរលែងតែសេនាសនៈ៣យ៉ាង គឺអាសន្ទិ១ បល្លង្កៈ១ តូលិកៈ១។
[៣៧៨] សម័យនោះឯង ពួកមនុស្សតាក់តែងគ្រែផង តាំងផង ដែលញាត់សំឡីគ ក្នុងរោងភត្ត និងចន្លោះផ្ទះ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។
ID: 636799962345642901
ទៅកាន់ទំព័រ៖