ព្រះត្រៃបិដក ភាគ ១០

ចូរ​លោក​ដ៏​មាន​អាយុ​ ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​គ​គ្គ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​កាលដែល​ខ្ញុំ​កំពុង​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​នោះ​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ខ្ញុំ​រលឹក​មិនឃើញ​ ​នូវ​អំពើនោះ​ថា​ ​អំពើ​នេះ​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​ដោយ​សេចក្តី​វង្វេង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅតែ​ពោល​ចោទ​គ​គ្គ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​គ​គ្គ​ភិក្ខុ​នោះ​ ​បាត់​វង្វេង​ហើយ​ ​មក​សូម​អ​មូឡ្ហ​វិន័យ​នឹង​សង្ឃ​។​ ​សង្ឃ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​គ​គ្គ​ភិក្ខុ​ ​ជា​អ្នក​បាត់​វង្វេង​ហើយ​។​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​គ​គ្គ​ភិក្ខុ​ ​ជា​អ្នក​បាត់​វង្វេង​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​បេ​។​ ​សង្ឃ​បាន​ឲ្យ​អ​មូឡ្ហ​វិន័យ​ ​ដល់​គ​គ្គ​ភិក្ខុ​ ​ជា​អ្នក​បាត់​វង្វេង​ហើយ​ ​ការ​ឲ្យ​អ​មូឡ្ហ​វិន័យ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636799788306338422
ទៅកាន់ទំព័រ៖