ព្រះត្រៃបិដក ភាគ ១០

 [​៣៨០​]​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​ឲ្យ​តាក់តែង​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពីសា​ ​ក្នុង​ពេល​ដែល​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ឲ្យ​ទៅ​ក្រាបបង្គំទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​សម្រេច​ហើយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​លំនៅ​របស់​អនាថបិណ្ឌិក​គហបតិ​ ​លុះ​យាង​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​តាក់តែង​ថ្វាយ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​អនាថបិណ្ឌិក​គហបតិ​ ​ក៏បាន​អង្គាស​ខាទនីយ​ភោជនីយាហារ​ដ៏​ឆ្ងាញ់​ពីសា​ ​ថ្វាយ​ដោយដៃ​ឯង​ ​ចំពោះ​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ទ្រង់​ប្រកែក​ ​លែង​ទទួល​ទៀត​ ​(​លុះ​ដឹង​ថា​)​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​អនាថបិណ្ឌិក​គហបតិ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ប្រតិបត្តិ​ក្នុង​វត្ត​ជេតវន​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​គហបតិ​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ប្រតិស្ឋាន​វត្ត​ជេតវន​ ​សម្រាប់​សង្ឃ​ ​ដែល​បាន​មក​ហើយ​ ​និង​មិនទាន់​បាន​មក​ ​អំពី​ទិស​ទាំង៤​។​ ​អនាថបិណ្ឌិក​គហបតិ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ដោយ​ពាក្យ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636799962924556013
ទៅកាន់ទំព័រ៖