ព្រះត្រៃបិដក ភាគ ១០

គប្បី​មានចិត្ត​ជ្រះថ្លា​ចំពោះ​លោក​ទាំងឡាយ​ ​ដែល​មាន​កាយ​ ​និង​ចិត្តត្រង់​ ​ហើយ​ឲ្យ​ម្ហូបចំណី​ផង​ ​ទឹក​ផង​ ​សំពត់​ ​និង​សេនាសនៈ​ទាំងឡាយ​ផង​ ​ដល់​លោក​ទាំងនោះ​ចុះ​។​ ​លោក​ទាំងនោះ​ ​រមែង​សំដែងធម៌​ ​ជា​គ្រឿង​បន្ទោបង់​សេចក្តី​ទុក្ខ​គ្រប់ប្រការ​ ​ដល់​អ្នកនោះ​ ​លុះ​អ្នកនោះ​បានដឹង​ធម៌​ណា​ ​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ហើយ​ ​ក៏​ជា​អ្នក​មិន​មាន​អាសវៈ​ ​រមែង​បរិនិព្វាន​។​

 លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ ​ចំពោះ​អនាថបិណ្ឌិក​គហបតិ​ ​ដោយ​គាថា​ទាំងនេះ​ហើយ​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ទ្រង់​ពុទ្ធដំណើរ​ចៀសចេញ​ទៅ​។​
 [​៣៨២​]​ ​សម័យ​នោះ​ ​មាន​មហាមាត្រ​ម្នាក់​ ​ជា​សាវ័ក​របស់​អាជីវក​ ​ធ្វើ​សង្ឃភត្ត​។​ ​ឧប​នន្ទ​សក្យ​បុត្រ​មាន​អាយុ​មកដល់​ក្រោយគេ​ ​ក៏​បណ្តេញ​ភិក្ខុ​ដែល​មាន​វស្សា​ជាលំដាប់​ខ្លួន​ ​កំពុង​ឆាន់​មិនទាន់​លែង​ ​ឲ្យ​ក្រោក​ចេញ​។​ ​រោង​ភត្ត​ក៏​កើតមាន​សេចក្តី​ជ្រួលជ្រើម​។​ ​មហាមាត្រ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មកដល់​ក្រោយគេ​ ​មិន​គួរ​នឹង​បណ្តេញ​ភិក្ខុ​ ​ដែល​មាន​វស្សា​ជាលំដាប់​ខ្លួន​ ​កំពុង​ឆាន់​មិនទាន់​លែង​ ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636799963903702017
ទៅកាន់ទំព័រ៖