ព្រះត្រៃបិដក ភាគ ១០
ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម បើយ៉ាងហ្នឹង ភិក្ខុឯទៀត អាចឆានឆ្អែត ស្រួលបួលដែរ វៀរលែងតែភិក្ខុដែលអង្គុយស៊ប់ហើយ។ ពួកភិក្ខុបានឮមហាមាត្រនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទសក្យបុត្តិយ៍មានអាយុ មកក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់ មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកមកដល់ក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម ពិតមែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស មិនគួរបើអ្នកមកក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ
ID: 636799964170647285
ទៅកាន់ទំព័រ៖