ព្រះត្រៃបិដក ភាគ ១០

ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បណ្តេញ​ភិក្ខុ​ ​ដែល​អង្គុយ​ខាងក្រោយ​គេ​បង្អស់​ ​ដែល​កំពុង​នៅ​ឆាន់​ ​មិនទាន់​លែង​ ​ឲ្យ​ក្រោក​ចេញ​ទេ​ ​ភិក្ខុ​ណា​បណ្តេញ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​តែបើ​ ​(​ភិក្ខុ​ចាស់​)​ ​បណ្តេញ​ ​(​ភិក្ខុ​ខ្ចី​ដែល​កំពុង​ឆាន់​)​ ​ឲ្យ​ក្រោក​ចេញ​ ​ត្រូវ​ភិក្ខុ​ខ្ចី​ឃាត់​ ​ហើយ​និយាយ​ថា​ ​ចូរ​លោក​ទៅ​យក​ទឹក​មក​ ​បើ​បាន​ទឹក​នោះ​មក​ ​ដោយ​អាការ​ដូច្នេះ​ ​ការ​នេះ​ជា​ការ​ឥត​ទោស​ ​បើ​មិនបាន​ទឹក​មក​ទេ​ ​ត្រូវ​ភិក្ខុ​ខ្ចី​ ​លេប​គ្រាប់​បាយ​ឲ្យ​ស្រួល​ ​ហើយ​ឲ្យ​អាសនៈ​ ​ដល់​ភិក្ខុ​ចាស់​ជាង​ ​(​នោះ​)​ ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិនដែល​ពោល​ថា​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ឃាត់​អាសនៈ​ ​ចំពោះ​ភិក្ខុ​ចាស់​ជាង​ ​ដោយ​បរិយាយ​ឯណា​នីមួយ​ទេ​ ​ភិក្ខុ​ណា​ឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៣៨៣​]​ ​សម័យ​នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​នាំគ្នា​បណ្តេញ​ពួក​ភិក្ខុ​ឈឺ​ ​ឲ្យ​ក្រោក​ចេញ​។​ ​ភិក្ខុ​ឈឺ​ទាំងឡាយ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​ខ្ញុំករុណា​សុទ្ធតែ​ជា​អ្នក​ឈឺ​ ​មិន​អាច​នឹង​ក្រោក​ចេញ​បានទេ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​គិត​គ្នា​ថា​ ​យើង​នឹង​បណ្តេញ​លោក​មាន​អាយុ​ទាំងឡាយ​ឲ្យ​ក្រោក​ចេញ​ ​ហើយក៏​នាំគ្នា​ចាប់​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​ក្រោកឈរ​ឡើង​ ​ហើយ​លែង​ចេញ​។​ ​ពួក​ភិក្ខុ​ឈឺ​ ​ក៏​ជ្រប់​ដួល​ទៅ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាប​បង្គំ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636799964466714220
ទៅកាន់ទំព័រ៖