ព្រះត្រៃបិដក ភាគ ១០
នៃបរិវេណ។ ពួកភិក្ខុ ក៏ប្រគល់ឲ្យតាមកំណត់នៃបរិវេណ បរិវេណ ក៏សល់នៅច្រើន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗ នូវបរិវេណ តាមចំណែកជាលំដាប់ទៅចុះ កាលបើចំណែកនៃបរិវេណតាមលំដាប់ ពួកភិក្ខុបានទទួលយកហើយ ទើបមានភិក្ខុឯទៀតមកដល់ (តែបើភិក្ខុនោះ) មិនត្រូវការ មិនត្រូវឲ្យទេ។
[៣៩០] សម័យនោះឯង ភិក្ខុទាំងឡាយប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមាទេ ភិក្ខុណាប្រគល់ឲ្យ ត្រូវអាបត្តិទុក្កដ។
[៣៩១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកសេនាសនៈ
(១) ហើយឃាត់ខាំងទុកគ្រប់កាល
(២) ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកសេនាសនៈ ហើយឃាត់ខាំងទុកគ្រប់កាលទេ ភិក្ខុណាឃាត់ខាំងទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឃាត់ខាំងបានតែត្រឹម៣ខែ ក្នុងវស្សានរដូវ (ប៉ុណ្ណោះ) មិនឲ្យឃាត់ខាំងគ្រប់រដូវទេ។
(១) (អដ្ឋកថា) ទទួលយកសេនាសនៈក្នុងថ្ងៃជិតចូលវស្សា។ (២) អស់វស្សានរដូវ៤ខែ
ID: 636799966722373236
ទៅកាន់ទំព័រ៖