ព្រះត្រៃបិដក ភាគ ១០

សេចក្តី​ប្រកួត​ប្រកាន់​ ​ធ្វើ​នូវ​ជំលោះ​ ​ធ្វើ​នូវ​ការទាស់ទែង​ ​ធ្វើ​នូវ​តិរច្ឆានកថា​ ​ធ្វើ​នៅ​អធិករណ៍​ក្នុង​សង្ឃ​ ​ប្រសិនបើ​ ​ឧប​នន្ទ​ភិក្ខុ​នេះ​ ​នៅចាំ​វស្សា​ក្នុង​ទីនេះ​ ​យើង​ទាំងអស់គ្នា​ ​នឹង​នៅ​ពុំ​បាន​សប្បាយ​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​សួរ​លោក​មើល​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​សួរ​ឧប​នន្ទ​ភិក្ខុ​មាន​អាយុ​ ​ជា​សក្យ​បុត្ត​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ឧប​នន្ទ​ ​លោក​បាន​ទទួលយក​សេនាសនៈ​ ​ទៀប​ក្រុង​សាវត្ថី​ ​មែន​ឬ​។​ ​ឧប​នន្ទ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​បាន​ទទួលយក​មែន​។​ ​ភិក្ខុ​ទាំងនោះ​សួរ​ថា​ ​ម្នាល​អាវុសោ​ឧប​នន្ទ​ ​ចុះលោក​តែម្នាក់ឯង​ទេ​ ​ម្តេច​ក៏​ហួងហែង​សេនាសនៈ​ ​ដល់ទៅ​ពីរ​កន្លែង​។​ ​ឧប​នន្ទ​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ខ្ញុំ​លែងយក​ក្នុង​ទីនេះ​ហើយ​ ​ខ្ញុំ​នឹង​ទៅ​ទទួលយក​ក្នុង​ទីនោះ​វិញ​។​ ​ពួក​ភិក្ខុ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​ ​មាន​សេចក្តី​សន្តោស​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ឧប​នន្ទ​ភិក្ខុ​មាន​អាយុ​ ​ជា​សក្យ​បុត្ត​ ​តែមួយ​រូប​ ​មិនសមបើ​នឹង​ហួងហែង​សេនាសនៈ​ ​ដល់ទៅ​ពីរ​កន្លែង​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧប​នន្ទ​ ​ឮថា​ ​អ្នក​តែម្នាក់ឯង​ ​ហួងហែង​សេនាសនៈ​ ​ដល់ទៅ​ពីរ​កន្លែង​ ​មែន​ឬ​។​ ​ឧប​នន្ទ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636799967366620085
ទៅកាន់ទំព័រ៖