ព្រះត្រៃបិដក ភាគ ១០

 [​៣៩៦​]​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុ​ដែល​ហៅថា​ ​មាន​អាសនៈ​ស្មើគ្នា​ ​ដោយ​វស្សា​ប៉ុន្មាន​ហ្ន៎​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​មាន​វស្សា​រវាង៣​ ​អង្គុយ​ជាមួយគ្នា​បាន​(​១​)​ ​។​
 [​៣៩៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​មាន​អាសនៈ​ស្មើគ្នា​ ​នាំគ្នា​ទៅ​អង្គុយ​លើ​គ្រែ​មួយ​ ​ទាល់តែ​បាក់​គ្រែ​។​ ​ទៅ​អង្គុយ​លើ​តាំង​មួយ​ ​ក៏​បាក់​តាំង​ទៅទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រែ​មួយ​ ​ដល់​ភិក្ខុ៣រូប​ ​តាំង​មួយ​ ​ដល់​ភិក្ខុ៣រូប​។​ ​ភិក្ខុ៣រូប​អង្គុយ​លើ​គ្រែ​មួយ​ ​ក៏​បាក់​គ្រែ​ទៅ​។​ ​អង្គុយ​លើ​តាំង​មួយ​ ​ក៏​បាក់​តាំង​ទៀត​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រែ​មួយ​ ​ដល់​ភិក្ខុ​ពីរ​រូប​ ​តាំង​មួយ​ ​ដល់​ភិក្ខុ​ពីរ​រូប​(​២​)​ ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​ភិក្ខុ​ដែល​ចាស់​ជាង​គ្នា​ពីរ​វស្សា​ ​ឬ​ក្មេង​ជាង​គ្នា​ពីរ​វស្សា​ ​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​បើ​គ្រែ​ ​ឬ​តាំង​ចំណុះ​ភិក្ខុ៣រូប​ ​ទ្រង់​អនុញ្ញាត​ឲ្យ​អង្គុយតែ​ពីរ​រូប​ ​។​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636799968519936051
ទៅកាន់ទំព័រ៖