ព្រះត្រៃបិដក ភាគ ១០

របស់​ទាំង៥នោះ​ ​ដូចម្តេច​។​ ​គឺ​អារាម​ ​គឺ​សួនច្បារ​(​១​)​ ​១​ ​អារាមវត្ថុ​ ​គឺទី​ដី​ដាំ​សួនច្បារ១​ ​នេះ​ជា​របស់​មិន​គួរ​លះ​ចេញ​ ​ជាដំបូង​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​លះ​ចេញ​ ​សូម្បី​លះ​ចេញ​ហើយ​ ​ក៏​មិន​ឈ្មោះថា​លះ​ ​ភិក្ខុ​ណា​លះ​ចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​វិហារ​ ​គឺ​លំនៅ១​ ​វិហារវត្ថុ​ ​គឺទី​ដី​សម្រាប់​សង់​លំនៅ១​ ​នេះ​ជា​របស់​មិន​គួរ​លះ​ចេញ​ ​ជា​គំរប់​ពីរ​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​លះ​ចេញ​ ​សូម្បី​លះ​ហើយ​ ​ក៏​មិន​ឈ្មោះថា​លះ​ ​ភិក្ខុ​ណា​លះ​ចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​មញ្ចៈ​ ​គឺ​គ្រែ១​ ​បី​ឋៈ​ ​គឺ​តាំង​ ​ឬ​កៅអី១​ ​ភិ​សី​ ​គឺ​ពូក១​ ​ពិម្ពោ​ហនៈ​ ​គឺ​ខ្នើយ១​ ​នេះ​ជា​របស់​មិន​គួរ​លះ​ចេញ​ ​ជា​គំរប់​បី​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​លះ​ចេញ​ ​សូម្បី​លះ​ចេញ​ហើយ​ ​ក៏​មិន​ឈ្មោះថា​លះ​ ​ភិក្ខុ​ណា​លះ​ចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​លោហកុម្ភី​ ​គឺ​ឆ្នាំង​ដែល​ធ្វើ​ពី​លោហជាតិ១​ ​លោហ​ភាណ​កៈ​ ​គឺ​ខ្ទះ​លោហៈ១​ ​លោហ​វារ​កៈ​ ​គឺ​ក្អម​លោហៈ១​ ​លោហ​ក​ដា​ហៈ​ ​គឺ​ផើង​លោហៈ១​ ​វាសី​ ​គឺ​កាំបិត១​ ​ផ​រសុ​ ​គឺ​ពូថៅ១​ ​កុ​ឋា​រី​ ​គឺ​ដឹង​ចាំង១​ ​កុទ្ទា​លៈ​ ​គឺ​ចប១​ ​និ​ខាទ​នៈ​ ​គឺ​ពន្លាក១​ ​នេះ​ជា​របស់​មិន​គួរ​លះ​ចេញ​ ​ជា​គំរប់៤​ ​ទោះ​សង្ឃ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សួនផ្កា​ ​សួន​ផ្លែ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636799970222113410
ទៅកាន់ទំព័រ៖