ព្រះត្រៃបិដក ភាគ ១០

ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​លះ​ចេញ​ ​សូម្បី​លះ​ចេញ​ហើយ​ ​ក៏​មិន​ឈ្មោះថា​លះ​ ​ភិក្ខុ​ណា​លះ​ចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​វល្លី​ ​គឺ​វល្លិ១​ ​វេឡុ​ ​គឺ​ឫស្សី១​ ​មុ​ញ្ជៈ​ ​គឺ​ស្មៅ​ដំណេក​ទន្សាយ១​ ​បព្វ​ជៈ​ ​គឺ​ស្មៅ​យ៉ា​ផ្លង១​ ​តិ​ណៈ​ ​គឺ​ស្មៅ​ធម្មតា១​ ​មត្តិកា​ ​គឺ​ដីស្អិត១​ ​ទារុ​ភណ្ឌៈ​ ​គឺ​គ្រឿង​ឈើ១​ ​មត្តិកា​ភណ្ឌៈ​ ​គឺ​គ្រឿង​ធ្វើ​ពី​ដី១​ ​នេះ​ជា​របស់​មិន​គួរ​លះ​ចេញ​ ​ជា​គំរប់៥​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​លះ​ចេញ​ ​សូម្បី​លះ​ចេញ​ហើយ​ ​ក៏​មិន​ឈ្មោះថា​លះ​ ​ភិក្ខុ​ណា​លះ​ចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ទាំង៥ពួក​នេះឯង​ ​ជា​របស់​មិន​គួរ​លះ​ចេញ​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​លះ​ចេញ​ ​សូម្បី​លះ​ចេញ​ហើយ​ ​ក៏​មិន​ឈ្មោះថា​លះ​ ​ភិក្ខុ​ណា​លះ​ចេញ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​
 [​៤០៣​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​សាវត្ថី​ ​សំរាន្ត​ពុទ្ធ​ឥរិយាបថ​ ​ហើយ​យាង​ទៅកាន់​ចារិក​ ​ក្នុង​កិ​ដា​គិរិ​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ៥០០រូប​ ​ព្រមទាំង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ផង​។​ ​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​យាង​មកដល់​កិ​ដា​គិរិ​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ៥០០រូប​ ​ព្រមទាំង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ផង​ ​ក៏​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636799970520170457
ទៅកាន់ទំព័រ៖