ព្រះត្រៃបិដក ភាគ ១០

បើ​ដូច្នោះ​ ​មានតែ​យើង​នាំគ្នា​ចែក​សេនាសនៈ​ ​ជា​របស់​សង្ឃ​ទាំងអស់​ ​(​ដ្បិត​)​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​លាមក​ ​យើង​រាល់គ្នា​ ​កុំ​រៀបចំ​ក្រាល​សេនាសនៈ​ប្រគេន​លោក​ឡើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំគ្នា​ចែក​សេនាសនៈ​ ​ដែល​ជា​របស់​សង្ឃ​ទាំងអស់​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​កំពុង​ស្តេច​មកកាន់​ចារិក​ ​តាមលំដាប់​ ​ទ្រង់​តម្រង់​ទៅកាន់​កិ​ដា​គិរិ​ជនបទ​នោះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ច្រើន​រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​ ​ចូរ​ដើរទៅ​រក​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​កំពុងតែ​ស្តេច​មក​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ៥០០រូប​ ​ព្រមទាំង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ផង​ ​ម្នាល​អាវុសោ​ ​លោក​រាល់គ្នា​ ​ចូរ​រៀបចំ​ក្រាល​សេនាសនៈ​ទុក​ ​បម្រុង​ព្រះមានព្រះភាគ​ផង​ ​បម្រុង​ព្រះភិក្ខុ​សង្ឃ​ផង​ ​បម្រុង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ផង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ ​(​ព្រះពុទ្ធដីកា​)​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​នាំគ្នា​ចូល​ទៅ​រក​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ថ្លែង​បណ្តាំ​នេះ​ ​ប្រាប់​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ថា​ ​ម្នាល​អាវុសោ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ស្តេច​មក​
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 636799970773454944
ទៅកាន់ទំព័រ៖