ព្រះត្រៃបិដក ភាគ ១០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​អស្ស​ជិ​ ​និង​បុន​ព្វ​សុក​ភិក្ខុ​ ​នាំគ្នា​ចែក​សេនាសនៈ​របស់​សង្ឃ​ ​មែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​ទាំងនោះ​ ​មិន​គួរ​នឹង​ហ៊ាន​នាំគ្នា​ចែក​សេនាសនៈ​របស់​សង្ឃ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ ​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​របស់​ដែល​មិន​គួរ​ចែក៥ពួក​នេះ​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​ចែក​ ​សូម្បី​ចែក​ហើយ​ ​ក៏​មិន​ឈ្មោះថា​ចែក​ ​ភិក្ខុ​ណា​ចែក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​របស់៥ពួក​ ​ដូចម្តេច​។​ ​(​របស់៥ពួក​នោះ​ ​គឺ​)​ ​អារាម​ ​គឺ​សួនច្បារ១​ ​អារាមវត្ថុ​ ​គឺទី​ដី​ដាំ​សួនច្បារ១​ ​នេះ​ជា​របស់​មិន​គួរ​ចែក​ ​ជាដំបូង​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​ចែក​ ​សូម្បី​ចែក​ហើយ​ ​ក៏​មិន​ឈ្មោះថា​ចែក​ ​ភិក្ខុ​ណា​ចែក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​វិហារ​ ​គឺ​លំនៅ១​ ​វិហារវត្ថុ​ ​គឺទី​ដី​សម្រាប់​សង់​លំនៅ១​ ​នេះ​ជា​របស់​មិន​គួរ​ចែក​ ​ជា​គំរប់​ពីរ​ ​ទោះ​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​បុគ្គល​ក្តី​ ​ក៏​មិន​ត្រូវ​ចែក​ ​សូម្បី​ចែក​ហើយ​ ​ក៏​មិន​ឈ្មោះថា​ចែក​ ​ភិក្ខុ​ណា​ចែក​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​មញ្ចៈ​ ​គឺ​គ្រែ១​ ​បី​ឋៈ​ ​គឺ​តាំង​ ​ឬ​កៅអី១
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636799971480335376
ទៅកាន់ទំព័រ៖